តួនាទីបុត្តធីតា

សិក្ខាបទទី១: បុត្តធីតាគប្បីសិក្សាថា អាត្មាអញ មាតាបិតាបានចិញ្ចឹមថែរក្សាមកហើយ និងចិញ្ចឹមមាតាបិតាវិញ។ កើតមកជាមនុស្ស បើគ្រាន់តែនឹករលឹកដល់អំពើល្អដែលអ្នកដទៃបានធ្វើមកលើខ្លួន មិនឃើញហើយនោះ ចាំបាច់និយាយធ្វើអ្វីចំពោះសេចក្តីល្អផ្សេងៗទៀតថាអាចនឹកឃើញដើម្បីសន្សំកពូនក្នុងសន្តានទៅបាន។ បក្សីស៊ីផ្លែពោធិ៍ជ្រៃអស់ហើយហើរចេញមិនបែរក្រោយ រឿងនេះមិនគួរតិះដៀលទេ ព្រោះជាធម្មតារបស់តិរច្ឆាន ប៉ុន្តែមនុស្សយើងវិញបើធ្វើរបៀបហ្នឹងពោលគឺមិនបែរក្រោយដោយការនឹករលឹកដល់គុណ ដែលមានមាតាបិតាជាដើម បានធ្វើហើយនូវប្រយោជន៍ សុខចំរើនកើតកើនដល់ខ្លួននោះ វាគួរតិះដៀលខ្លាងណាស់ ព្រោះមនុស្សយើងមិនមែនសត្វតិរច្ឆានឯណា។ ធ្វើបុណ្យដាក់បាត្រក្រាបសំពះព្រះនៅវត្តគឺពិតជាល្អ មានចិត្តស្មោះសសន្សំគុណធម៌ក្នុងសន្តាន ប៉ុន្តែសូមកុំភ្លេចព្រះនៅផ្ទះ ព្រះដ៏មានគុណធ្ងន់ ជាព្រះអរហន្តគឺមាតាបិតា សូមកូនប្រុសស្រីចិញ្ចឹមបីបាច់ថែរក្សា ក្រាបសំពះមាតាបិតាកុំគប្បីអៀនអន់ កុំឱក្តៅក្រហាយស្តាយក្នុងកាលជាខាងក្រោយ។ សិក្ខាបទទី២ៈ បុត្តធីតាគប្បីសិក្សាថាអាត្មាអញនឹងជួយធ្វើការងារឱមាតាបិតា ដោយសេចក្តីមិមខ្ជិលច្រអូសឡើយ។ សេចក្តីខ្ជិលច្រអូសជាអបាយមុខប្រការ១ គឺជាប្រធាននៃសេចក្តីវិនាសនូវប្រយោជន៍គ្រប់យ៉ាង ដូច្នេះ បើយើងខ្ជិលធ្វើការឱអ្នកដទៃ ប៉ុន្តែមិនគួរខ្ជិលធ្វើសេចក្តីល្អឱ្យខ្លួនឯងឡើយ។ សត្វឆ្មាយំទាចំណី ចង់ឱ្យយើងធ្វើសេចក្តីល្អជាមួយវា សត្វសុនខជាដើមក៏ដូចគ្នា ចំណែកខ្លួនយើងវិញ តើយំទារឱ្យអ្នកណាធ្វើសេចក្តីល្អឱ្យ? មនុស្សគ្រប់គ្នាប្រាថ្នាចង់បានសេចក្តីល្អអំពីអ្នកដទៃ ប៉ុន្តែសុំភ្លេចថា មិនមានអ្នកណាស្រឡាញ់យើងជួយយើង ជាងខ្លួនយើងឡើយ ដូច្នេះ យើងត្រូប្រាថ្នាសេចក្តីល្អគ្រប់យ៉ាងអំពីខ្លួនឯង ការបំរើអ្នកមានគុណគឺជាសម្បត្តីដ៏ប្រពៃ ជាសេចក្តីមួយដែលអ្នកធ្វើត្រូវបានទទួលដោយខ្លួនឯងយ៉ាងពិតប្រាកដ។ ការងារប្រពៃគឺជាព្រះស្ថិតក្នុងសន្តានចិត្ត ពិតជាជួយសត្វលោកឱ្យផុតចាកបាបកម្ម និង ពៀរវេរាមានផលផុតចាកទុក្ខភ័យ សូមកូនប្រុសស្រីរកកសាព្រះក្នុងផ្ទះ និង ព្រះក្នុងសន្តានចិត្ត កុំគប្បីធ្វេសប្រហែសឡើយ។ សិក្ខាបទទី៣ បុត្តធីតាគប្បីសិក្សាថា អាត្មាអញនឹងតម្កល់តម្កើងនូវវង្សត្រកូលឱ្យបានល្អ។ ចរិយាមារយាទជារឿងសំខាន់ណាស់ បុត្តធីតាគប្បីរក្សាខ្លួនដោយសីលធម៌ ការរក្សាសីល ជាការធ្វើសេចក្តីល្អឱ្យដល់ខ្លួនឯង ដោយមិនចាំបាច់អស់ទុនឡើយ គ្រាន់តែអាស្រ័យលើស្មារតីថែទាំខ្លួន សិក្សាស្វែងយល់អំពីសុជីវធម៌ សណ្តាប់ធ្នាប់ល្អ ព្រមដោយការបដិបត្តិដោយប្រពៃ ក៏បានសម្រេចកម្រៃដ៏ប្រសើរ គឺបានធ្វើជាមនុស្សល្អម្នាក់ លើស្ទួយវង្សត្រកូលផង ប្រទេសជាតិរបស់ខ្លួនឯងផង សង្គមមនុស្សទាំងមូលផង។ កូនប្រុសស្រីទាំងឡាយ អ្នកទាំងឡាយកុំខ្លាចសីលឡើយ កុំគិតថាសីលជារឿងលំបាកឱ្យសោះ សីលមិនមែនជាសត្រូវរបស់កូនទេ កិសេលក្នុងចិត្តរបស់កូនទេតើ ដែលជាសត្រូវធ្វើការបៀតបៀនដល់កូននោះ ចំណែកសីលគឺជាមិត្តល្អគ្រប់ពេល ជាសិរីមង្គលពិតប្រាកដ សូមកូនពិចារណាផងចុះ។ ការតម្កល់តម្កើងនូវវង្សត្រកូល ក៏គឺជាការដែលកូនប្រុសស្រីតម្កល់ខ្លួនឯងឱ្យប្រពៃ ខ្មីឃ្មាតសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌ ចេះជួយសង្គ្រោះអ្នកដទៃសាងស្នាដៃប្រកបដោយសីលធម៌។ សិក្ខាបទទី៤បុត្តធីតាគប្បីសិក្សាថា អាត្មាអញនឹងបដិបត្តិឱ្យបានសមគួរជាអ្នកទទួលនូវទ្រព្យសម្បត្តិមរតក។ មាតាបិតាទោះបីមានទ្រព្យតិចច្រើនប៉ុនណាៗក្តី គ្មានអ្វីដែលគួរសង្ស័យឡើយ បើថាគាត់កំណាញ់ក៏តែជាមួយនឹងអ្នកដទៃប៉ុណ្ណោះ ឯចំណែកខាងកូនរបស់គាត់វិញនោះ មានប៉ុន្មានទុកឱ្យទាំងអស់ ទុកឱ្យដោយចិត្តរីករាយកក់ក្តៅជាទីបំផុត ដូច្នេះ ចូលកូនប្រុសស្រីកុំគប្បីធ្វើក្តីអស់សង្ឃឹមឱ្យដល់មាតាបិតា ត្រូវខំបដិបត្តិខ្លួនឱ្យរឹងប៉ឹង មាននូវមារយាទល្អសម្តែងនូវការសមគួរឱ្យ ជាទីទុកចិត្តដល់មាតាបិតា ដាច់ខាតកុំមើលងាយទ្រព្យមរតកឱ្យសោះ បានបង្កប់ទៅដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រឡាញ់ និង មេត្តាដ៏ខ្លាំងក្លា កាយវិការរឹងប៉ឹងតែចិត្តទន់ភ្លន់ស្រទន់ដូចមេឃស្រទំចំពោះបុត្តភ្ងាស្ងួនពិសី។ សូមកូនប្រុសស្រីគប្បីទទួលឱ្យបាន នូវមរតកពិសេស គឺព្រហ្មវិហារធម៌របស់មាតាបិតា ហើយគប្បីពង្រីកចែកឱ្យដល់ជនដទៃដោយក្តីមេត្តាករុណាធំទូលាយបន្តិចម្តងៗ។ សិក្ខាបទទី៥ បុត្តធីតាគប្បីសិក្សាថា អាត្មាអញត្រូវធ្វើបុណ្យឧទ្ទិសទក្ខិណាទាន ដល់មាតាបិតាដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយ។ ទក្ខិណាទានគឺទានដែលអ្នកធ្វើជឿកម្មជឿផលហើយបានធ្វើដល់ទក្ខិណេយ្យបុគ្គល ទក្ខិណេយ្យបុគ្គលគឺបុគ្គលមានគុណធម៌ខ្ពង់ខ្ពស់ដូចជាសីលគុណជាដើម ជាបុគ្គលសមគួរនឹងទទួលនូវទក្ខិណាទាន ចំណែកពាក្យថាទក្ខិណានុប្បទាន គឺជាអំណោយបុណ្យ បានដល់ការឧទ្ទិសនូវទក្ខិណាទានឱ្យដល់អ្នកដែលទៅកាន់បរលោក។ ការធ្វើបុណ្យឧទ្ទិសឱ្យអ្នកដទៃ ជាសេចក្តីល្អទី២យ៉ាង ម៉្យាងបុណ្យថ្នាក់ទានមានភាពជាឥស្សរៈលើកិលេស ម៉្យាងទៀត គឺបុណ្យបត្តិទាន មានចិត្តល្អប្រកបដោយមេត្តា ឫស ការដឹងគុណចែកបុណ្យឧទ្ទិសកុសល អំពើល្អទាំងពីរយ៉ាងនេះ គឺអ្នកធ្វើបានឧទ្ទិសឱ្យខ្លួនឯងទាំងស្រុង

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment