កាលវេលាក្នុងរដូវប្រាំង មេឃក្តៅខ្លាំងមិនមានភ្លៀង ថ្លុកបឹងបួចាប់ផ្តើមស្រក់ទឹក ត្រី ក្តាម កង្កែប ធ្វើថ្លុកអាង ក្នុងនោះក៏មានឈ្លើងព្រាត់ ធ្វើរូងក្នុងភក់នៅបាទត្រពាំងដែរ លុះទឹករីងស្ងួតហួតហែងទៅ នៅសល់តែភក់រឹងក្រញង ត្រកួន ព្រលឹត រំចង់ កំពើងពួយ ស្មៅនានាងាប់ស្លឹកនៅសល់គល់ ស្លឹកនៅមួយៗ ចំណែកឈ្លើងប្រែ រូបរាងដើម ចេញខួរក្បាល ចំពស់ ខ្លួនជាសត្វលលក រហូតសព្វគ្រប់ ដល់រដូវរំហើយធ្លាក់ខ្យល់រហៀកៗមក សត្វលលកទ្រាំងក៏យកចំពស់ចឹកចោះភក់ បង្ហើបមាត់អាង បើកភ្នែកឡឹងឡង់ ព្រាបដូចបក្សីញាស់ចេញពីសំបុក ទើបទទះស្លាប រួចហើរចេញទៅទំមែកកឈើ រស់លើដើមរុក្ខាតរៀងមក។
0 comments:
Post a Comment