កប្បចំរើន(ភាគទី២)

 ក្នុងកាលជាខាងក្រោយមកទៀត មានសត្វពួកខ្លះជាអ្នកខ្ជិលច្រអូសបានគិតយ៉ាងនេះថា យីអើ អាត្មាអញទៅយកស្រូវក្នុងវេលាព្រឹកបរិភោគបានតែក្នុងវេលាព្រឹក ទៅយកក្នុងវេលាល្ងាចបរិភោគបានតែក្នុងវេលាល្ងាច ហៅពេញជាលំបាកអ្វីម្លេះ ? ណ្ហើយចុះអញគួរតែទៅយកស្រូវក្នុងវេលាព្រឹកហើយទុកបរិភោគក្នុងវេលាល្ងាចផងទើបស្រូល ។ វេលានោះមានសត្វ ១ រូបចូលទៅរកសត្វនោះ និយាយបបួលថានែសត្វដ៏ចំរើនអ្នកចូលមក យើងនិងទៅយកស្រូវសាលីមកធ្វើជាអាហារ ។ សត្វនោះឆ្លើយថា ណ្ហើយកុំ យើងបានយកមកបរិភោគគ្រប់គ្រាន់ហើយ ។ សត្វដែលទៅបបួលនោះ ឮដូច្នោះគិតឃើញថាស្រួលក៏យកតម្រាប់តាមទៅយកស្រូវមកទុកបរិភោគបានចំនួនជា ២ ថ្ងៃក៏មាន ៣ ថ្ងៃក៏មាន ៤ ថ្ងៃក៏មាន ច្រើនថ្ងៃជាងនេះក៏មាន ។ 
   លុះសត្វទាំងនោះ នាំគ្នាផ្តើមបរិភោគស្រូវសាលីដែលខ្លួនបានយកមកទុកដូច្នោះហើយ កន្ទក់រុំព័ទ្ធអង្ករ ក៏កើតឡើង សូម្បីកន្លែងដែលយកស្រូវនោះក៏លែងមានស្រូវដុះទៀត ។
   គ្រានោះ សត្វទាំងឡាយបានប្រជុំគ្នាហើយនិយាយត្អូញត្អែរថា ធម៌លាមកអាក្រក់កើតឡើងប្រាកដដល់យើងហើយ  ធម៌លាមកអាក្រក់កើតឡើងប្រាកដដល់សត្វហើយ ។​ កាលពីដើមពួកយើងជាអ្នកកើតដោយឈានចិត្ត មានបីតិជាអាហារមានពន្លឺភ្លឺចេញអំពីកាល ត្រេចចរទៅតាមអាកាសបានដូចបំណង ឥឡូវសូម្បីតែស្រូវសាលីក៏មានកន្ទក់មានអង្កាម ទីដែលច្រូតហើយលែងដុះឡើងវិញ ព្រោះហេតុនៃធម៌លាមកអាក្រក់កើតឡើងដល់យើងទាំងឡាយ បើដូច្នេះគួរយើងចែកស្រូវសាលីគ្នា ចែកទីដីសម្រាប់ដដាំស្រូវដល់គ្នានិងគ្នា ។ លំដាប់នោះ ពួកសត្វទាំងឡាយ ក៏នាំគ្នាចែកស្រូវសាលីបោះព្រំខ័ណ្ឌដោយខ្លួនៗ ។ វេលានោះមានសត្វ ១ រូបជាតិជាអ្នកលាមកអាក្រក់បានលាក់សំចៃចំណែកស្រូវខ្លួន លួចយកចំណែករបស់សត្វដទៃដែលគេមិនបានឲ្យមកបរិភោគ ។ សត្វទាំងឡាយក៏ចាប់សត្វនោះ លុះចាប់បានហើយក៏ស្តីបន្តោសថា សត្វអើយអែងធ្វើអំពើអាក្រក់ណាស់ មិនគួរលាក់សំចៃចំណែកខ្លួមទុក ហើយលួចយកចំណែករបស់សត្វដទៃមកបរិភោគសោះ កុំធ្វើយ៉ាងនេះទៀត  ។ វេលាខាងក្រោយមកសត្វនោះលួចទៀតអស់វារ ពីរបីដង សត្វទាំងឡាយក៏ចាប់បានសត្វនោះទៀត លុះចាប់បានហើយក៏ស្តីបន្តោដជាច្រើន សត្វខ្លះទះតប់នឹងដៃ ខ្លះវាយនឹងដំបង ។ ក្នុងពេលនោះការលួចក៏កើតប្រាកដឡើង ការតិះដៀលក៏កើតប្រាកដឡើង ការនិយាយកុហស ការដាក់អាជ្ញាក៏កើតឡើងប្រាកដក្នុងលោក ។
     ក្នុងគម្ពីរទំឃនិកាយ ត្រង់អគ្គញ្ញសូត្រប្រាប់ថា កាលព្រះបរមគ្រូអរហន្តសម្ពុទ្ធគង់ក្នុងវត្តបព្វារាម បានសំដែងសាមណេ២ រូបថា
 ​  សេចក្តីថា ម្នាលវាសេដ្ឋោនឹងភារទ្វាជ គ្រានោះពួកសត្វទាំងនោះប្រជុំគ្នា លុះប្រជុំគ្នាហើយត្អូញត្អែរថា យីអើហ្ន ធម៌លាមកទាំងឡាយ កើតប្រាកដដល់សត្វទាំងឡាយហើយ ព្រោះថាការលួចទ្រព្យគេក៏កើតឡើង ការតិះដៀលក៏កើតប្រាកដឡើង បើដូច្នេះគួរតែយើងសន្មតសត្វម្នាក់ ឲ្យជាអ្នកបន្ទោសសត្វដែលគួរបន្ទោសតាមហេតុ ឲ្យតិះដៀលសត្វដែលគួរតិះដៀលតាមហេតុ ឲ្យបណ្តេញសត្វដែលគួរបណ្តេញតាមហេតុ ឲ្យដល់ពួកយើង ចំណែកខាងពួកយើង ត្រូវជូនចំណែកស្រូវសាលីទាំងឡាយដល់សត្វនោះ។ ម្នាល់សេដ្ឋនឹងភារទ្វាជ ទើបសត្វនោះ នាំគ្នាចូលទៅរកសត្វដែលជាអ្នកមានរូបល្អ គួររមិលមើលគួរជ្រះថ្លា មានសក្តិធំ គឺព្រះពោធិសត្វលុះចូលទៅដល់បាននិយាយដូច្នេះថា បពិត្រសត្វដ៏ចំរើន ចូរអ្នកបន្ទោសសត្វដែលគួរបន្ទោសតាមហេតុ ចូរអ្នកតិះដៀលសត្វដែលគួរតិះដៀលតាមហេតុ ចូរអ្នកបណ្តេញសត្វដែលគួរបណ្តេញតាមហេតុចុះ ពួកយើងនឹងជូនចំណែកស្រូវសាលីដល់អ្នក។
   ព្រះពោធិសត្វបានទទួលពាក្យរបស់សត្វទាំងឡាយនោះថាស្រួលហើយ។ តាំងពីពេលនោះមក ក៏បន្ទោសសត្វដែលគួរបន្ទោស តិះដៀលសត្វដែេលគួរតិះដៀល ឬ បណ្តេញចេញតាមហេតុ ។ ពួកសត្វទាំងនោះក៏បានជូនចំណែកស្រូវសាលីដល់ពោធិសត្វគ្រប់ៗគ្នា ។ មហាជនសន្មតថា « មហាសន្មត » ដូច្នេះ ដោយមានបទវិគ្រោះថា មហាជនសម្មតោ តិ » មហាសម្មាតា (សត្វណា) ឈ្មោះ មហាសន្មត សត្វនោះគឺមហាជនសន្មតហើយ ពាក្យថា មហាសន្មត កើតមានតាំងពីពេលនោះមក ។ ពួកសត្វខ្លះហៅ ពោធិសត្វនោះថា ខត្តិយ ដូច្នេះក៏មាន ព្រោះព្រះពោធិសត្វនោះជាអធិបតីនៃស្រែទាំងឡាយ ពាក្យថាខត្តិយ ឬ ក្សត្រ មានតាំងពីពេលនោះមក ។ ពួកសត្វខ្លះហៅព្រះពោធិសត្វថា រាជា ព្រោះព្រះពោធិសត្វនោះ ញ៉ាំងសត្វទាំងឡាយឲ្យពេញចិត្តដោយធម៌ មានបទវិគ្រោះ ធម្មេន បរេសំ រញ្ជេតី តិ » រាជា (សត្វណា) ញ៉ាំងសត្វទាំងឡាយដទៃ ឲ្យពេញចិត្តដោយធម៌ (សត្វនោះ) ឈ្មោះថា រាជា សត្វអ្នកញ៉ាំងសត្វទាំងឡាយដទៃ ឲ្យពេញចិត្តដោយធម៌ ពាក្យថា រាជា មានតាំងពីពេលនោះមក ។ 
   រឿងនេះសង្ខេបតែប៉ុណ្ណេះ ចាប់តាំងពីពេលនោះមក លោកចេះតែមានសេចក្តីចំរើននឹងមិនចំរើន ខ័យចុះ ខ័យឡើង ជាច្រើនលើក ច្រើនគ្រា នឹងទាញយករឿង ខ័យចុះ ខ័យឡើងនោះមកសំដែងតតាមដែលមាននៅក្នុងគម្ពីរទីឃនីកាយ ត្រង់ចក្រវត្តិសូត្រដូចតទៅនេះ ។
ក្នុងកាលជាខាងក្រោយមកទៀត មានសត្វពួកខ្លះជាអ្នកខ្ជិលច្រអូសបានគិតយ៉ាងនេះថា យីអើ អាត្មាអញទៅយកស្រូវក្នុងវេលាព្រឹកបរិភោគបានតែក្នុងវេលាព្រឹក ទៅយកក្នុងវេលាល្ងាចបរិភោគបានតែក្នុងវេលាល្ងាច ហៅពេញជាលំបាកអ្វីម្លេះ ?

ក្នុងកាលជាខាងក្រោយមកទៀត មានសត្វពួកខ្លះជាអ្នកខ្ជិលច្រអូសបានគិតយ៉ាងនេះថា យីអើ អាត្មាអញទៅយកស្រូវក្នុងវេលាព្រឹកបរិភោគបានតែក្នុងវេលាព្រឹក ទៅយកក្នុងវេលាល្ងាចបរិភោគបានតែក្នុងវេលាល្ងាច ហៅពេញជាលំបាកអ្វីម្លេះ ?

ក្នុងកាលជាខាងក្រោយមកទៀត មានសត្វពួកខ្លះជាអ្នកខ្ជិលច្រអូសបានគិតយ៉ាងនេះថា យីអើ អាត្មាអញទៅយកស្រូវក្នុងវេលាព្រឹកបរិភោគបានតែក្នុងវេលាព្រឹក ទៅយកក្នុងវេលាល្ងាចបរិភោគបានតែក្នុងវេលាល្ងាច ហៅពេញជាលំបាកអ្វីម្លេះ ?

ក្នុងកាលជាខាងក្រោយមកទៀត មានសត្វពួកខ្លះជាអ្នកខ្ជិលច្រអូសបានគិតយ៉ាងនេះថា យីអើ អាត្មាអញទៅយកស្រូវក្នុងវេលាព្រឹកបរិភោគបានតែក្នុងវេលាព្រឹក ទៅយកក្នុងវេលាល្ងាចបរិភោគបានតែក្នុងវេលាល្ងាច ហៅពេញជាលំបាកអ្វីម្លេះ ?

    សូមតាមដាននូវភាគ​ ទី៣
   
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment