កប្បចំរើន(ភាគទី១)

ធម្មតាសង្ខារលោក កាលបើកប្បមុនវិនាសអស់ហើយ សង្ខារលោកត្រូវសាងលោកជាថ្មីឡើងទៀត។ ការសាងលោកជាថ្មីនោះ មុនដំបូងមហាមេឃបង្អុរនូវទឹកភ្លៀង ឲ្យធ្លាក់ចុះមកបំពេញចក្រវាឡទាំង ១​ សែនកោដិ មុនដំបូងមានដំណក់ភ្លៀងតូចៗ ដូចជាទឹកសន្សើមយូរៗទៅ គ្រាប់ភ្លៀងកាន់តែធំឡើងៗ ប៉ុនដើមឈូក ប៉ុនឈើសូល ប៉ុនអង្រែ ប៉ុនដើមត្នោត ដរាបដល់មានគ្រាប់ប៉ុនៗភ្នំ។ ខ្យល់ក៏បក់ទឹកនោះឲ្យឃនខាប់ ទឹកនោះមានសណ្ឋានដូចជាទឹកដក់នៅលើស្លឹកឈូក ទើបហួតខះស្រកចុះទៅវិញជាលំដាប់។ វារដែលភ្លៀងនោះយូរណាស់ មិនចេះរាំងម្តងឡើយ ចំនួន ១ កប្បទើបរាំង គំនរទឹកខះទៅទល់ស្ថានព្រហ្ម ។ កាលបើខ្យល់ហួតទឹកនោះឲ្យរីងខះស្រកចុះហើយ ស្រកដល់កន្លែងដដែលជាស្ថានព្រហ្មពីពេលមុន ក៏កើតជាស្ថានព្រហ្មទៅ ស្រកដល់កន្លែងស្ថានសួគ៌ ៦ ជាន់ ក៏កើតជាស្ថានសួគ៌ទៅ ស្រកដល់កន្លែងកើតភ្នំ កើតកោះ កើតសមុទ្រ ក៏កើតជាភ្នំ ជាទ្វីប ជាកោះ ជាសមុទ្រទៅ។ សង្ខារលោកតាក់តែងក្នុងពេលមុនមានសភាពបែបណា សង្ខារលោកក៏តាក់តែងតាមក្រោយ ក៏មានសភាពបែបនោះ ឥតមានខុសគ្នាឡើយ។
   កាលបើទឹកស្រកចុះមកដល់ទីនឹងកើតទ្វីបហើយ ពពុះទឹកនោះមានរសផ្អែមកកកើតជាដី ដីដែលកើតឡើងនោះអណ្តែតលើផ្ទៃទឹកដូចជាស្លឹកឈូកអណ្តែតលើទឹក ឬដូចជាទឹកដោះក្តៅរលាយអណ្តែតលើទឹក។ ផែនដីមានរសនោះ មានសម្បុរល្អ មានក្រអូប មានរសផ្អែម មានសម្បុរដូចជាទឹកដោះថ្លា មានរសឆ្ងាញ់ពីសាដូចជាទឹកឃ្មុំដែលលាយដោយកូនឃ្មុំ ដូចបាយមធុបាយាសដែលមានទឹកតិច។ កាលកើតផែនដីនោះ ទីពោធិបល្ល័ង មានគុម្ពឈូក ១ ដើមដុះឡើងជាបុព្វនិម្មិត ។ ក្នុងទីពោធិបល្ល័ងនោះ មានព្រះពុទ្ធ ១ អង្គឧប្បត្តិឡើងក្នុងងកប្បនោះឈូលមានផ្កាតែ ១ (ន័យខ្លះថាក្នុងផ្កាឈូកនោះ មានគ្រឿងបរិក្ខារទាំង ៨ កាលផ្កានោះកើតឡើង មហាព្រហ្មចុះមកកាច់យកទៅទុកនៅព្រហ្មលោកដល់ព្រះពុទ្ធចេញសាងបព្វជ្ជាយកមកថ្វាយ) កប្បមានសភាពបែននេះហៅថា «​ សារកប្ប » ។ បើមានព្រះពុទ្ធ ២ អង្គនឹងឧប្បត្តិឡើងក្នុងកប្បនោះឈូកមានផ្កា ២ កប្បមានសភាពបែបនេះហៅថា « មណ្ឌកប្ប » ។ បើមានព្រះពុទ្ធ ៣ អង្គនឹងឧប្បត្តិឡើងក្នុងកប្បនោះ ឈូកមានផ្កា ៣ កប្បមានសភាពបែបនេះហៅថា « វរកប្ប » ។ បើមានព្រះពុទ្ធ ៤ អង្គនឹងឧប្បត្តិឡើងក្នុងកប្បនោះ ឈូកមានផ្កា ៤ កប្បមានសភាពបែបនេះហៅថា « សារមណ្ឌលកប្ប » ។ បើមានព្រះពុទ្ធ ៥ អង្គនឹងឧប្បត្តិឡើងក្នុងកប្បនោះ ឈូកមានផ្កា ៥ កប្បមានសភាពបែបនេះហៅថា « ភទ្ទកប្ប » ។ បើមិនមានព្រះពុទ្ធនឹងឧប្បត្តិឡើងក្នុងកប្បនោះទេ គ្មានដើមឈូកដុះជាបុព្វនិមិតឡើយ កប្បមានសភាពបែបនេះហៅថា « សុញ្ញកប្ប » ។
   ផ្កាឈូកនោះ ១ ក្តី ២ ក្តី ៣ ក្តី ៤ ក្តី ៥ ក្តី កើតឡើងជាប់គ្នាតែនឹងដើម ១ ដូចជាចង្កោមផ្កា កណ្ណិកា
គ្រានោះសត្វចុះមកអំពីព្រហ្មលោកជាច្រើន មានសត្វខ្លះជាអ្នកឡេះឡោះ ឃើញដីមានរសឆ្ងាញ់នោះ ក៏គិតថាយីអើនេញជាអ្វីអេះ ? ក៏យកចង្អុលដៃ ឆ្កឹសយកដីមានរសនោះមកលិទ្ធមើល រសដីក៏ជ្រួតជ្រាបទៅសព្វសរសៃរសម្រាប់ទទួលនូវរស សេចក្តីប្រាថ្នាក្នុងរសក៏ឡើងដល់សត្វនោះ ។ មានសត្វដទៃទៀតយកតម្រាប់តាម នាំយកចង្អុលដៃ  ឆ្កឹសយកដីមានរសនោះមកលិទ្ធភ្លក់មើល ដីក៏ជ្រួតជ្រាបទៅក្នុងសរីរកាយរបស់សត្វនោះៗ ។ លំដាប់នោះសត្វទាំងឡាយ ក៏នាំគ្នាកាយដីមានរសមកពូតធ្វើជាពំនូតដោយបរិភោគ ។ កាលបើសត្វទាំងនោះបរិភោគដីមានរសជាតិហើយ ពន្លឺដែលភ្លឺចេញអំពីកាយនៃសត្វទាំងនោះ ក៏សាបសូន្យបាត់ទៅ ងងឹតក៏កើតឡើង សត្វទាំងនោះឃើញក៏ខ្លាចគ្រប់ៗគ្នា ។
    គ្រានោះឯងសុរិយមណ្ឌល មានទទឹងនឹងបណ្តោយ ៥០ យោជន៍ ក៏កើតឡើងដើម្បីកំចាត់បង់នូវភ័យនៃសត្វទាំងនោះ ៗ ឃើញសុរិយមណ្ឌលហើយក៏ត្រេកអររីករាយនាំគ្នាហៅថា សុរិយៈ ៗ ។ ព្រះអាទិត្យធ្វើព័ទ្ធក្នុងវេលាថ្ងៃហើយលិចបាត់ទៅ ។​ សត្វទាំងនោះកើតភ័យម្តងទៀតនិយាយគ្នាថា យើងបានពន្លឺហើយ ពន្លឺនោះបាត់ទៅវិញ យើងបានពន្លឺអ្វីទៀតហ្ន ? ។
     គ្រានោះចន្ទ្រមណ្ឌលមានទទឹងនឹងបណ្តោយ ៤៩ យោជន៍ ក៏កើតឡើង ។ សត្វទាំងនោះបានឃើញមណ្ឌលចន្ទហើយត្រេកអររីករាយនាំគ្នា ហៅថា ចន្ទៈ ៗ ដូច្នេះ ។
   កាលបើព្រះអាទិត្យនិងព្រះចន្ទកើតឡើងប្រាកដហើយ ផ្កាយនក្ខត្តឫក្សកើតឡើង វេលាថ្ងៃនិងយប់ក៏កើតឡើង ១ ខែនិងកន្លះខែក៏កើតឡើង រដូវនិងឆ្នាំក៏កើតឡើង ភ្នំព្រះសុមេរុ៍ ភ្នំហិមវន្ត ភ្នំចក្រវាឡ ទ្វីនទាំង ៤ និងសមុទ្រកើតឡើងប្រាកដ ក្នុងថ្ងៃពេញបូរមីខែផល្គុនមិនមុនមិនក្រោយ ដូចមានបញ្ជាក់ក្នុងគម្ពីរវិសុទ្ធិមគ្គត្រង់អភិញ្ញានិទ្ទេសថា តេ ច ខោ អបុព្វំ អចរិមំ ផគ្គុណបុណ្ណមីទិវសេយេវ បាតុភវន្តិ ដូច្នេះ ។ 
ធម្មតាសង្ខារលោក កាលបើកប្បមុនវិនាសអស់ហើយ សង្ខារលោកត្រូវសាងលោកជាថ្មីឡើងទៀត។ ការសាងលោកជាថ្មីនោះ មុនដំបូងមហាមេឃបង្អុរនូវទឹកភ្លៀង ឲ្យធ្លាក់ចុះមកបំពេញចក្រវាឡទាំង ១​ សែនកោដិ មុនដំបូងមានដំណក់ភ្លៀងតូចៗ ដូចជាទឹកសន្សើមយូរៗទៅ គ្រាប់ភ្លៀងកាន់តែធំឡើងៗ ប៉ុនដើមឈូក ប៉ុនឈើសូល ប៉ុនអង្រែ ប៉ុនដើមត្នោត ដរាបដល់មានគ្រាប់ប៉ុនៗភ្នំ។ ខ្យល់ក៏បក់ទឹកនោះឲ្យឃនខាប់ ទឹកនោះមានសណ្ឋានដូចជាទឹកដក់នៅលើស្លឹកឈូក ទើបហួតខះស្រកចុះទៅវិញជាលំដាប់។ វារដែលភ្លៀងនោះយូរណាស់ មិនចេះរាំងម្តងឡើយ ចំនួន ១ កប្បទើបរាំង គំនរទឹកខះទៅទល់ស្ថានព្រហ្ម ។

    កាលសត្វទាំងនោះបរិភោគដីមានរសជាតិ យកដីជាចំណីអាហារហើយ ស្ថិតនៅអស់កាលជាយូរអង្វែង សេចក្តីរឹងប៉ឹងក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតឡើង ព័ណ៌សម្បុរក៏ប្លែកៗ គ្នាប្រាកដឡើង ។ សត្វខ្លះមានសម្បុរល្អ ខ្លះមានសម្បុរអាក្រក់  ។ ពួកសត្វដែលមានសម្បុរល្អ មើលងាយពួកសត្វដែលមានសម្បុរអាក្រក់ថា ពួកយើងមានសម្បុរល្អជាងពួកន៎ុះ យើងគ្រាន់បើប្រសើរជាង ពួកសត្វនុះមានសម្បុរអាក្រក់អន់ជាងពួកយើង ៗ មិនត្រុវរាប់រកគួរសមនឹងពួកសត្វន៎ុះឡើយ ។ កាលបើសត្វទាំងនោះមានសេចក្តីប្រកាន់ខ្លួននិងការមើលងាយគ្នាជាបច្ច័យហើយ ដីមានរសជាតិឆ្ងាញ់ពិសាវិនាស សាបសូន្យអស់ទៅ ។ លុះដីមានរសវិនាសអស់ហើយបប្បដកក្រមរផែនដីក៏កើតប្រាកដឡើង ។ ក្រមរផែនដីនោះមានសណ្ឋានដូចជាផ្សិតក្បាលើពស់ មានព័ណ៌ដូចជាសប្បិសុទ្ធឬដូចនវនីតសុទ្ធ មានរសជាតិឆ្ងាញ់ពិសាដូចទឹកឃ្មុំដែលលាយជាមួយកូនឃ្មុំ
   គ្រានោះឯង សត្វទាំងនោះក៏នាំគ្នាបរិភោគក្រមរផែនដីយកក្រមរផែនដីជាចំណីអាហារ ស្ថិតនៅអស់កាលជាយូរអង្វែង ។ កាលសត្វទាំងនោះ នាំគ្នាបរិភោគក្រមរផែនដី ការរឹងប៉ឹងក្នុងរាងកាយរបស់សត្វទាំនោះ ក៏កើតឡើងដ៏ក្រៃលែងលើសប្រមាណ ព័ណ៌សម្បុរក៏ប្លែកៗ គ្នាប្រាកដឡើង។ ពួកសត្វទាំងនោះមានសេចក្តីប្រកាន់ខ្លួនមើលងាយគ្នាដូខមុនទៀត ។ ក្រមរផែនដីក៏សាបសូន្យអស់ទៅ វល្លិឈ្មោះបទាលតា មានរសផ្អែមកើតឡើង វល្លិនោះកើតប្រាកដដូចជាវល្លិត្រគួន មានសម្បុរល្អ មានក្លិនក្រអូប មានរសឆ្ងាញ់ មានសម្បុរដូចសប្បិសុទ្ធឬដូចនវនីតសុទ្ធ មានរសដូចកូនឃ្មុំលាយដោយទឹកឃ្មុំ។ សត្វទាំងឡាយនោះក៏នាំគ្នាបរិភោគ យកវល្លិបទាលតានោះជាចំណីអាហារ ស្ថិតនៅអស់កាលជាយូរអង្វែង ។ កាលសត្វទាំងនោះបរិភោគវល្លិបទាលតា ការរឹងប៉ឹងនៃសរីរក៏កើតប្រាកដលើសប្រមាណ ព័ណ៌សម្បុរក៏ប្លែកៗគ្នា ។ ពួកសត្វទាំងឡាយនោះមានសេចក្តីប្រកាន់ខ្លួន មើលងាយគ្នាដូចមុនទៀត វល្លិបទាលតាក៏រលាយសាបសូន្យបាត់អស់ទៅ ។ ស្រូវសាលីឆ្អិនអែង ជាស្រូវគ្មានកន្ទក់ គ្មានអង្កាម សស្អាត មានក្លិនក្រអូប មានផ្លែចេញមកជាចង្កោមលើតប្រាកដឡើង។ សត្វទាំងឡា យនាំគ្នាយកស្រូវសាលីត្រង់ទីណាបរិភោភក្នុងវេលាព្រឹក ដល់វេលាល្ងាចស្រូវដុំឡើងត្រង់ទីនោះ នាំគ្នាយកមកបរិភោគទៀតឥតលំបាកដើរទៅរកទីដទៃទៀតឡើយ ។ គ្រានោះសត្វទាំងឡាយ ក៏បរិភោគស្រូវសាលីឆ្អិនអែង យកស្រូវនោះជាចំណីអាហារ ស្ថិតនៅអស់ជាយូរអង្វែង។ កាលសត្វទាំងនោះនាំគ្នាបរិភោគស្រូវសាលីនោះហើយ ការរឹងប៉ឹងនៃសរីរកាយក៏កើតប្រាកដលើសប្រមាណ ព័ណ៌សម្បុរក៏ប្លែកៗគ្នា ប្រាកដឡើងមុខដំបៅទាំងឡាយ ក៏បែកធ្លាយជា ទ្វាតូចទ្វាធំ សម្រាប់បញ្ចេញនូវមូត្រលាមក ភេទប្រុស ភេទស្រី កើតឡើងប្រាកដ ។ ពួកសស្រីៗ សំឡឹងមើលពួកប្រុសៗ សំឡឹងមើលពួកស្ត្រីហួសវេលា តម្រេកក៏កើតឡើងសេចក្តីក្តៅក្រហាយព្រោះតម្រេកក៏ប្រជុំចុះក្នុងកាយ ។ តាំងពីពេលនោះមកសត្វទាំងឡាយនាំគ្នាសេពមេថុនធម្ម (សេពសន្ថវ) ព្រោះមានរាគៈជាបច្ច័យ ។ សម័យនោះពួកសត្វណាបានឃើញពួកសត្វដែលកំពុងសេពមេថុន ក៏យកអាចម៍ដីចោលទៅខ្លះ យកផេះបោះទៅខ្លះ យកអាចម៍គោបាចទៅ ខ្លះជេរស្តីបន្តោសដល់ពួកដែលកំពុងរួមរក្សនោះ​ ។ កាលនបើសត្វទាំងនោះ ដល់នូវភាពជាអ្នកសពមេថុនធម្មស៊ប់ហើយ ក៏នាំគ្នាផ្តើមធ្វើខ្ទមផ្ទះបិទបាំងការរួមភេទ។ ផ្ទះខ្ទមកើតមានក្នុងលោកទាំងពីពេលនោះមក។
   
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment