រឿងព្រះបាទទល្ហនេមិ (ភាគទី៣)

 កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅក្នុងព្រៃក្បែរមាតុលានគរ នៅដែនមគធៈ ។ សម័យនោះព្រះអង្គទ្រង់សំដែងប្រាប់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ 
    កាលពីព្រេងនាយមកមានព្រះរាជា ១ អង្គ ព្រះនាមទល្ហនេមិ ជាស្តេចចក្រពត្តិ ព្រះអង្្គជាធម្មិកធម៌រាជា ជាឥស្សរៈលើផែនដីដែលមានសមុទ្រទាំង ៤ ជាទីបំផុតជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទដល់នូវសេចក្តីមាំមួនស្ថាពរបរិបូណ៌ ដោយរតន ៧ ប្រការ ។ ព្រះបាទទល្ហនេមិនោះទ្រង់ត្រួតត្រាគ្រប់គ្រងផែនដីដែលមានសាគរជាព្រំប្រទល់នេះដោយធម៌ដ៏ស្មើមិនបាច់ប្រើប្រាជ្ញា មិនបាច់ប្រើគ្រឿងសាស្ត្រវុធ ។ លុះកាលកន្លងទៅជាច្រើនរយច្រើនពាន់ឆ្នាំ ទើបព្រះបាទទល្ហនេមិទ្រង់ត្រាស់នឹងបុរសម្នាក់ថា បើអ្នកឃើញចក្ករតន៍ច្យុតឃ្លាតចាកទីក្នុងកាលណាអ្នកត្រូវប្រាប់ដល់យើងក្នុងកាលនោះ ។ ដល់កាលកន្លងទៅជាច្រើនពាន់ឆ្នាំ បុរសនោះបានឃើញចចក្ករតន៍ឃ្លាតចាកក៏ចូលទៅទូលដល់ព្រះបាទទល្ហនេមិ ។​ 
   គ្រានោះព្រះបាទទល្ហនេមិទ្រង់ហៅព្រះរាជកុមារជាបុត្រច្បងមកហើយត្រាស់ដូច្នេះថា ម្នាលកុមារមាសឪពុក ឮថាចក្ករតន៍ទិព្វរបស់យើងច្យុកឃ្លាតចាកទីហើយ សេចក្តីនេះឪពុកធ្លាប់ឮថាបើចក្ករតន៍ ទិព្វរបស់ស្តេចចក្រពត្តិអង្គណាច្យុតចាកទីហើយ តពីនោះមក ស្តេចអង្គនោះមិនរសនៅបានយូរឡើយ ឯកាមរបស់មនុស្សឪពុកបានបរិភោគឆ្អែតស្កប់ស្កល់ហើយ ។ សម័យនេះជាសម័យដែលឪពុកគួរស្វែងរកកាមជាទិព្វវិញ ម្នាលកុមារមាសឪពុុកចូរអ្នកគ្រប់គ្រងផែនដី ដែលមានសមុទ្ទជាព្រំប្រទល់នេះចុះ ឯឪពុកនឹងកោរសក់ពុកមាត់ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាវៈ ចេញចាកផ្ទះចូលកាន់ផ្នួស ។ លំដាប់នោះព្រះបាទទល្ហនេមិទ្រង់លួងលោមព្រះរាជបុត្រច្បង ឲ្យត្រេកអរក្នុងរាជសម្បត្តិដោយប្រពៃហើយ ក៏ទ្រង់ចេញចាករាជាគារស្ថាន ចូលទៅបួសជាឥសី។
    កាលបើព្រះរាជាឥសីទើបនឹងទ្រង់ផ្នួសបាន ៧ ថ្ងៃ ចក្ករតន៍បាត់ទៅ ។ លំដាប់នោះមានបុរសម្នាក់ចូលទៅគាល់ព្រះរាជាដែលទើបនិងបានពុទ្ធាភិសេកជាស្តេចថ្មីនោះបានក្រាបទូលថាបពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប ដ្បិតចក្ករតន៍ទិព្វបាត់ទៅហើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ហើយទ្រង់តូចព្រះរាជហឫទ័យ សោយនូវសេចក្តីមិនសប្បាយ ទើបស្តេចចូលទៅគាល់ព្រះរាជឥសីជាបិតា ក្រាបទូលថា បពិត្រព្រះសម្មតិទេពសូមទ្រង់ជ្រាប ដ្បិតចក្ករតន៍ទិព្វបាត់ទៅហើយ ។ ព្រះរាជឥសីទ្រង់ត្រាស់និងព្រះរាជបុត្រថា ម្នាលបាកាលបើចក្ករតន៍បាត់ទៅហើយ អ្នកកុំតូចចិត្ត កុំអន់ចិត្តឡើយ អ្នកចូរប្រព្រឹត្តិវត្ត (វត្តរបស់ស្តេចចក្រ) ដ៏ប្រសើរចុះ បើអ្នកបានប្រព្រឹត្តល្អហ្មត់ចត់ហើយចក្ករតន៍ទិព្វមានកាំ ១ ពាន់ បរិបូណ៌ដោយអាការសព្វគ្រប់និងកើតប្រាកដដល់បាដែលកក់កេសាហើយរក្សាឧបោសថសីលស្ថិតនៅលើប្រាសាទក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថនោះឯង ។ ក្សត្រជាព្រះរាជបុត្រក៏ទូលសួរចក្កពត្តិវត្តនិងព្រះរាជឥសីជាបិតា​ ៗ ប្រាប់ថា ម្នាលបាបើដូច្នោះ អ្នកចូរអាស្រ័យនូវធម៌តែម្យាង ហើយធ្វើសក្ការៈចំពោះធម៌ គោរពធម៌ រាប់អានធម៌ បូជាធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាស្ពាន យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សាទប់ទល់ប្រកបដោយធម៌ ចំពោះជនខាងក្នុងគឹបុត្រភរិយា ចំពោះពួកពល ពួកក្សត្រ ពួកជនចុះចូល ពួកព្រាហ្មណ៍គហបតី ពួកអ្នកនិគម ពួកអ្នកជនបទ ពួកសមណព្រាហ្មណ៍នឹងពួកម្រឹគបក្សី ។ ម្នាលបាអ្នកកុំធ្វើអកុំសលធម៌ក្នុងដែនរបស់អ្នកឡើយ នើជនណាក្នុងដែនរបស់អ្នកមិនទ្រព្យ អ្នកគប្បីផ្តល់ទ្រព្យ អ្នកគប្បីផ្តល់ទ្រព្យដល់ជននោះ ។ បើសមណព្រាហ្មណ៍ណា ១ ក្នុងដែនរបស់អ្នកជាអ្នកមិនប្រមាទ តាំងនៅក្នុងខន្តីនឹងសោរច្ចៈ អ្នកគប្បីចូលទៅរកសមណព្រាហ្មណ៍នោះសព្វៗ កាល ហើយសាកសួរអំពើដែលប្រកបដោយទោសនិងមិនប្រកបដោយទោស អំពើជាកុសលនិងអកុសល បើអ្នកបានស្តាប់ពាក្យរបស់សមណព្រាហ្មណ៍នោះហើយ អ្នកគប្បីវៀរនូវអំពើជាអកុសល ហើយសមាទាននូវអំពើជាកុសល ម្នាលបានេះឯងជាវត្តដ៏ប្រសើររបស់ស្តេចចក្រ ។ 
   ក្សត្រជាព្រះរាជបុត្រ បានស្តាប់ឪវាទរបស់រាជឥសីជាបិតាហើយ ក៏ខំប្រព្រឹត្តចក្កពត្តិវត្តដ៏ប្រសើរនោះ បានកក់ព្រះកេសាសមាទានឧបោសថ ។ ពេលនោះចក្ករតន៍ទិព្វមានកាំ ១ ពាន់ក៏កើតឡើង ទ្រង់ទតឃើញហើយ មានព្រះតម្រិះថា ចក្ករតន៍ទិព្វកើតដល់ស្តេចអង្គណា ស្តេចអង្គនោះជាស្តេចចក្រ ឱហ្ន៎ ‌‌‌! អាត្មាអញជាស្តេចចក្រហើយតើ ‌‌‌‌‌‌‌! ។ 
   គ្រានោះព្រះរាជាទ្រង់ក្រោកចាកអាសនៈ ធ្វើសំពត់ឧត្តរាសង្គឆៀងស្មាម្ខាង ព្រះហស្ថឆ្វេងកាន់កុណ្ឌីមាស ព្រះហស្ថស្តាំប្រស់ចក្ករតន៍ ហើយអធិដ្ឋាន សូមឲ្យចក្ករតន៍ដ៏ចំរើនប្រព្រឹត្តទៅ សូមឲ្យចក្ករតន៍ដ៏ចំរើនមានជ័យជំនះ​ចុះ ។ គ្រានោះចក្ករតន៍ក៏អណ្តែតត្រសែតទៅកាន់ទិសខាងកើត ស្តេចចក្រពត្តិក៏អណ្តែតទៅតាមចក្ករតន៍នោះ ព្រមដដោយចតុរង្គសេនា ។ បើចក្ករតន៍ទៅប្រតិស្ឋាននៅប្រទេសណា ស្តេចក៏ចូលទៅតាំងព្រះរាជនិវេសន៍ក្នុងប្រទេសនោះ ។ ឯស្តេចជាសឹកសត្រូវទាំងឡាយដែលស្ថិតនៅក្នុងទិសខាងកើត ក៏ចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូលថា បពិត្រមហារាជទឹកដីរបស់ខ្ញុំព្រះអង្គ ជាទឹកដីរបស់ព្រះអង្គហើយសូមព្រះអង្គប្រៀនប្រដៅចុះ ។ ព្រះបាទចក្រពត្តិមានព្រះបន្ទូលថា អ្នកទាំងឡាយមិនត្រូវសម្លាប់សត្វ មិនត្រូវលួចទ្រព្យគេ មិនត្រូវផឹកទឹកស្រវឹងឡើយ ។ ចូរបរិភោគតែរបស់ដែលគួរបរិភោគ ។ លំដាប់នោះចក្ករតន៍អណ្តែតឆ្លងសមុទ្រទៅកាន់ទិសដទៃទៀតដល់រាបដល់គ្រប់ទិសទាំង ៤ ព្រះបាទចក្រពត្តិក៏អណ្តែតទៅតាម មានទំនងដូចមុនទាំងអស់ទ្រង់បង្ក្រាបសត្រូវលើផែនដីដែលមាន សភាពឥតមានសង្គ្រមអស់ហើយ ទើបចក្ករតន៍អណ្តែតនាំទៅកាន់ព្រះរាជធានីវិញ ចក្ករតន៍ក៏អណ្តែតទៅស្ថិតនៅក្នុងរបៀងនៃសាលាវិនិច្ឆ័យទៀបទ្វារព្រះបរមរាជវាំង ស្ថិតនៅនឹងថ្កល់ហាក់ដូចជាបាក់ភ្លៅបំភ្លឺព្រះបរមររាជវាំងឲ្យភ្លឺព្រោងព្រាត ។ ស្តេចចក្រពត្តិអង្គនេះដល់ចាស់ព្រះអង្គទៅបានប្រគល់រាជសម្បត្តិដល់ព្រះរាជបុត្រច្បង តាមដំណើរបវេណីរបស់ព្រះរាជបិតា ក្សត្រក្រោយៗ មកចេះតែប្រតិបត្តិយ៉ាងនេះដរាបអស់ ៦ ដំណរស្តេច ដល់មកស្តេចទី ៧ មិនបានប្រតិបត្តិតាមបវេណីនោះឡើយ ចក្ករតន៍ក៏មិនកើតឡើងដល់ស្តេចអង្គនោះ ទើបទ្រង់ប្រៀនប្រដៅប្រជាជនតាមយោបល់របស់ព្រះអង្គ ទឹកដីប្រជាជនក៏មិនបានសុខចំរើនដូចកាលស្តេចមុនៗ ឡើយ ។ 
កាលពីព្រេងនាយមកមានព្រះរាជា ១ អង្គ ព្រះនាមទល្ហនេមិ ជាស្តេចចក្រពត្តិ ព្រះអង្្គជាធម្មិកធម៌រាជា ជាឥស្សរៈលើផែនដីដែលមានសមុទ្រទាំង ៤ ជាទីបំផុតជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទដល់នូវសេចក្តីមាំមួនស្ថាពរបរិបូណ៌ ដោយរតន ៧ ប្រការ ។ ព្រះបាទទល្ហនេមិនោះទ្រង់ត្រួតត្រាគ្រប់គ្រងផែនដីដែលមានសាគរជាព្រំប្រទល់នេះដោយធម៌ដ៏ស្មើមិនបាច់ប្រើប្រាជ្ញា មិនបាច់ប្រើគ្រឿងសាស្ត្រវុធ ។ លុះកាលកន្លងទៅជាច្រើនរយច្រើនពាន់ឆ្នាំ ទើបព្រះបាទទល្ហនេមិទ្រង់ត្រាស់នឹងបុរសម្នាក់ថា បើអ្នកឃើញចក្ករតន៍ច្យុតឃ្លាតចាកទីក្នុងកាលណាអ្នកត្រូវប្រាប់ដល់យើងក្នុងកាលនោះ ។ ដល់កាលកន្លងទៅជាច្រើនពាន់ឆ្នាំ បុរសនោះបានឃើញចចក្ករតន៍ឃ្លាតចាកក៏ចូលទៅទូលដល់ព្រះបាទទល្ហនេមិ ។

កាលពីព្រេងនាយមកមានព្រះរាជា ១ អង្គ ព្រះនាមទល្ហនេមិ ជាស្តេចចក្រពត្តិ ព្រះអង្្គជាធម្មិកធម៌រាជា ជាឥស្សរៈលើផែនដីដែលមានសមុទ្រទាំង ៤ ជាទីបំផុតជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទដល់នូវសេចក្តីមាំមួនស្ថាពរបរិបូណ៌ ដោយរតន ៧ ប្រការ ។ ព្រះបាទទល្ហនេមិនោះទ្រង់ត្រួតត្រាគ្រប់គ្រងផែនដីដែលមានសាគរជាព្រំប្រទល់នេះដោយធម៌ដ៏ស្មើមិនបាច់ប្រើប្រាជ្ញា មិនបាច់ប្រើគ្រឿងសាស្ត្រវុធ ។ លុះកាលកន្លងទៅជាច្រើនរយច្រើនពាន់ឆ្នាំ ទើបព្រះបាទទល្ហនេមិទ្រង់ត្រាស់នឹងបុរសម្នាក់ថា បើអ្នកឃើញចក្ករតន៍ច្យុតឃ្លាតចាកទីក្នុងកាលណាអ្នកត្រូវប្រាប់ដល់យើងក្នុងកាលនោះ ។ ដល់កាលកន្លងទៅជាច្រើនពាន់ឆ្នាំ បុរសនោះបានឃើញចចក្ករតន៍ឃ្លាតចាកក៏ចូលទៅទូលដល់ព្រះបាទទល្ហនេមិ ។
Add caption
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment