សាច់រឿងសំណាក់ស្រុក ខុសច្បាប់

អ្នកក៏ដឹងដែរថាជីវិតត្រូវការ រស់នៅមានការងារធ្វើចិញ្ចឹមខ្លួន បានសមរម្យ សុខសាន្ត មានផ្ទះសម្បែងជាកម្មសិទ្ធ។
និយាយអំពើគ្រួសារមួយនៅជនបទ ក្នុងជីវភាពក្រីក្រលំបាក មេគ្រួសារជាស្ត្រីមេម៉ាយ មានកូន៤នាក់ ដោយកូនម្នាក់ៗសុទ្ធតែប្រុស ការប្រាក់ចំណូកតិច រកព្រឹកខ្វះល្ងាច កូនប្រុសច្បងចាប់ផ្តើម គិតពីអនាគតនិងក្រពះ ស្វែងរកការងារគ្របកន្លែង ទទួលបានប្រាក់តិចតួចអាស្រ័យជីវិត ទុកខ្លះផ្ញើរទៅឱយម្តាយជំពាក់បំណល់ធនាគារ ទៀងខែ ពីមួយថ្ងៃទៅមួយថ្ងៃ ការងារសំណង់មិនស្ថិតស្ថេរ ថ្ងៃខ្លះអត់ការធ្វើមិនមានលុយ ទិញអាហារបរិភោគ ហេវផ្សាក្រពះ យប់ព្រឹកៗថ្ងៃខែកន្លងទៅអស់ ពេលបីឆ្នាំហើយ នៅសេសសល់តែខោអាវ ប្រាំកំផ្លេចាស់ៗ ជាមួយវ៉ាលីខ្ចប់សំភារៈនោះ ពីខេត្តមួយធ្លាក់ខេត្ត។
  ខេត្តរតនគិរី ក្នុងបន្ទប់សំណងអាគារ លើឥដ្ឋចាក់សាបស្ងួត សញ្ជឹងគិតស្វែងរកការងារ មានប្រាក់ខ្ពស់ លុះព្រឹកឡើងកម្មករនាំគ្នាជជែកគ្នាពីការទៅធ្វើនៅ ប្រទេសថៃ ទទួលបានប្រាក់ខ្ពស់ ខ្លះព្រមព្រៀមគ្នាថាទៅ ខ្លះនៅ ក្នុងចំណោមមនុស្ស បុរសកម្សត់យើងក៏រួមដំណើរ ពួកបានទូរស័ព្ទទៅឡានមេខ្យល់ ណាក់គ្នាថាស្អែកពេលព្រឹកធ្វើដំណើរ រួចរៀបចំដាក់ខោអាវពីយប់ លុះព្រឹកឡើងឡាន ៗតូចល្មមដាក់ដប់នាក់ ប៉ុន្តែមានមនុស្សជិត ៣០នាក់ ម្នាក់មានរបសរបរ ជាប់ខ្លួនកាតាបវ៉ាលី ប្រទាញគ្នាចូលអង្គុយ លើរថយន្ត បុរសយើងចូលទៅមួយ ប្រជ្រៀតគ្នាអង្ញុយរើសខ្លួន ពុំរួចឡើយ ព្រាបដូចគេរៀប សត្វមាន់ដាក់ក្នុងទ្រុងនៅលើឡាន អស់មនុស្សគមានសល់។ ទោចក្រយាន្ត បញ្ឆោះរំកិលទៅមុខតាមថ្នល់ ផុតទឹកដីខ្មែរ ទៅដល់ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត មេខ្យល់បញ្ជូនពួកគេ បញ្ជូលដាក់ឡានមួយទៀតទាំងយប់ ព្រំដែនដែនប៉ោយប៉ែត ក្នុងព្រៃមានផ្ទះ១ សុទ្ធតែប្រជាជនខ្មែរ មាន ប្រុស ស្រី វ័យក្មេង  ចាស់ ច្រើនពេលព្រៃ មានឡាន១ ចាំដាក់លករខុសច្បាប់ តាមខេត្តនីមួយៗក្នុងប្រទេសថៃ មួយជើងហើយ មួយជើងទៀត លុះដល់វេនបុរស់យើង ឡានពណ៌ស ទ្រុងជិតឈឹងមិនមានបង្អួច ទំហំអាចដាក់មនុស្ស២០នាក់ ត្រូវឱយ១ក្រុមឡើង ចូលរៀបគ្នាជាប់រើសខ្លួនមិនរួចដូចមុខ ដាក់កង្ហាបិទទ្វា បើកនៅពេលយប់រៀបព្រឹកស្ទើហោះ ដល់ខេត្ត១ ព្រឹកភ្លឺឈប់ដាក់មនុស្សក្នុងឡាន កណ្តាលផ្លូវ ឱយរត់ចូលព្រៃដំឡូង ចម្ការអំពៅ ចូលលាក់ខ្លួនក្នុងផ្ទះ១ លុះយប់ទើបលួចរត់មករកឡាន ចតចាំទទួលបន្តដំណើរ ពេលយប់នោះឡានឈប់ដាក់តាមកន្លែង រៀងៗខ្លួន។
    ប្រទេសកម្ពុជា​ ជាសមាជិកអាស៊ន​ ប្រជាជនចំណាកស្រុក​ទៅធ្វើការងារប្រទេសថៃ​ ច្រើនជាងគេដោយខុសច្បាប់។​ បញ្ហាទាំងនោះ​បណ្តាលមកពី ច្បាប់ប្រទេសទាំងពីរនិងរដ្ឋាភិបាល មិនបានសិក្សាច្បាស់រឿងនេះ។
​​​​​​មិនមែនបណ្តោសប្រជាជនឆ្លងដែនខុសច្បាប់ និងការចាប់គុកនោះទេ។
​​​​   សំណូមពរ ប្រទេសសមាជិកអាស៊នទាំងពីរ គួរតែយោងយល់គ្នាទៅវិញទៅមក ឈលើផលប្រយោជន៍រួម ក្នុងតំបន់
 
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment